សូមប្រយ័ត្ន! ឃាត់ខ្លួនប្រុសស្រី០៣នាក់ ក្រោយពីជុំគ្នាផឹកស៊ី ចាក់ធុងបាស់លឺៗ បង្កភាពអនាធិបតេយ្យ…

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នាវេលាម៉ោង២១ និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានការប្រមូលផ្តុំគ្នាផឹកស៊ី ចាក់ធុងប៉ាស់បំពងសំលេងបង្កភាពអនាធិបតេយ្យ ល្មើសនឹងបម្រាមរាជរដ្ឋាភិបាល និងវិធានសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដាក់បទបញ្ជាអោយវរសេនីយ៍ឯក អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម ដឹកនាំកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីប្រមូលផ្តុំគ្នាផឹកស៊ី ចាក់ធុងបាស់ …

Read More

គួរឱ្យភ្ញាក់ផ្អើល! ចិនទទួលជោគជ័យដូច SpaceX ក្នុងការកំណត់ទីតាំងចុះចតមកវិញ នៃសំបកគ្រាប់រ៉ុកកែត…

ប៉េកាំង៖ ចិនទើបទទួលជោគជ័យក្នុងការធ្វើតេស្តបច្ចេកវិទ្យា ដែលគ្រប់គ្រងទៅលើទីតាំងចុះចត នៃសំបកគ្រាប់រ៉ុកកែត ឬជាភាសាអង់គ្លេសហៅថា បច្ចេកវិទ្យា ហ្វ៊ែររីង (fairings) ដែលត្រូវធ្លាក់មកលើផ្ទៃផែនដីវិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។ ការធ្វើតេស្តនោះត្រូវបានធ្វើឡើង ក្រោយការបាញ់បង្ហោះគ្រាប់រ៉ុកកែត Long March-2C កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ វាជាលើកដំបូងហើយ ដែលចិនបានចុះចតសំបកគ្រាប់រ៉ុកកែត ដោយប្រើប្រាស់ឆ័ត្រយោង ដោយវាគឺជាការបង្កើតចេញនូវមូលដ្ឋានគ្រឹះ សម្រាប់ការគ្រប់គ្រងការ ចុះចតនៃសំបកគ្រាប់រ៉ុកកែតដោយត្រឹមត្រូវ និងច្បាស់លាស់ នាពេលអនាគតរបស់ប្រទេសចិន។ គួរបញ្ជាក់ថា សំបកគ្រាប់រ៉ុកកែតនោះ …

Read More

មនុស្ស ១២នាក់បានបាត់បង់ជីវិត និង១សែននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ ក្រោយមានភ្លៀងមួយមេធំបានធ្លាក់នៅក្នុងប្រទេសចិន

ចិន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សចំនួន ១២នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពីមានភ្លៀងមួយមេធំបានធ្លាក់នៅក្នុងទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិនកាលពីល្ងាចម្សិលមិញនេះ។ បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហ្តរាយចិនបានបញ្ជាក់ថា ភ្លៀងចាប់ផ្តើមធ្លាក់យ៉ាងខ្លាំងនៅចន្លោះពីម៉ោង ៤ ដល់ ម៉ោង ៥ ល្ងាច ហើយលទ្ធិពលនៃទឹកភ្លៀងបានបង្កឲ្យមានជំនន់ទឹកភ្លៀងពេញទីក្រុង ចរន្តអគ្គិសនីនៅតំបន់មួយចំនួនត្រូវបានកាត់ផ្តាច់ ខណៈផ្ទះរបស់ពលរដ្ឋមួយចំនួនក៏ត្រូវរងនូវការខូចខាតផងដែរ។ ក្រៅតែពីមានអ្នកស្លាប់ចំនួន ១២នាក់ អាជ្ញាធរចិនក៏បានជម្លៀសពលរដ្ឋក្នុងទីក្រុង Zhengzhou ប្រមាណជា ១០០,០០០ នាក់ទៅកាន់កន្លែងមានសុវត្ថិភាពផងដែរ ព្រោះផ្ទះសម្បែងរបស់ពួកគេត្រូវបានរំខានដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំង។ …

Read More

អ្នកជំងឺកូវីដចំនួន ២នាក់បានទៅតវ៉ានៅមុខវិមានរដ្ឋាភិបាលថៃដើម្បីទាមទារឲ្យរដ្ឋាភិបាលជួយព្យាបាលពួកគាត់

ថៃ៖ អ្នកជំងឺកូវីដ ១៩ ថៃចំនួន ២ នាក់បានទៅតវ៉ានៅមុខវិមានរដ្ឋាភិបាលថៃក្នុងទីក្រុងបាងកក កាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាលជួយសង្គ្រោះជីវិតរបស់ពួកគាត់។ អ្នកជំងឺកូវីដ ១៩ ទាំង ២នេះនាក់នេះបានប្រាប់ឲ្យដឹងថា ពួកគាត់បានតេស្តវិជ្ជមានកាលពីថ្ងៃទី ១៥ ខែ កក្កដាកន្លងទៅនេះ ហើយបន្ទាប់ពីបានរកឃើញលទ្ធផលវិជ្ជមានភ្លាមពួកគាត់ក៏បានជូនដំណឹងទៅខាងអាជ្ញាធរសុខាភិបាលដែរ តែរហូតមកទល់នឹងពេលនេះគ្មានអ្នកណាម្នាក់ទៅទទួលយកពួកគាត់មកព្យាបាលនៅក្នុងមន្ទីរពេទ្យនោះទេ ដូចនេះហើយទើបពួកគាត់សម្រេចមកតវ៉ានៅមុខវិមានរដ្ឋាភិបាលតែម្តងដើម្បីទាមទារឲ្យខាងអាជ្ញាធរជួយព្យាបាលពួកគាត់។ ក្រោយកើតមានករណីនេះប៉ូលិសថៃចំនួន ២៥នាក់ ដែលសុទ្ធតែបានស្លៀកពាក់ឈុតការពារមេរោគបានចុះទៅធ្វើអន្តរាគមន៍ជាបន្ទាន់ ហើយបច្ចុប្បន្នអ្នកជំងឺទាំង ២នាក់នេះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ ១៩ កម្រិតស្រាលមួយកន្លែងដែលស្ថិតនៅក្នុងវត្ត Wat Intharawihan ក្នុងទីក្រុងបាងកក។ គួរបញ្ជាក់ថា …

Read More

ត្រៀមស្បៀងនៅផ្ទះ! តារាប្រុសស្រីក្នុងសិល្បៈថៃបាននាំគ្នាបង្កើត…

ត្រៀមស្បៀងនៅផ្ទះ! តារាប្រុសស្រីក្នុងសិល្បៈថៃបាននាំគ្នាបង្កើតជាសួនបន្លែក្នុងផ្ទះ ដាំដុះទុកហូបក្នុងរយះពេលដែលសម្រាកនៅផ្ទះច្រើនៗនេះ។ ដោយក្នុងកំឡុងពេលនេះស្ថានភាពជំងឺកូវីដ១៩នៅប្រទេសថៃកំពុងមានសន្ទុះជាខ្លាំង និងមានការឆ្លងក្នុងចំណោមតារាៗជាច្រើននាក់រួចមកហើយផងដែរ។ ធ្វើឲតារាប្រុសស្រីជាច្រើនដួងជ្រើសរើសយកជីវិតនៅផ្ទះដើម្បីសុវត្ដិភាព​ និងងាកមកដាំដុះដំណាំក្នុងផ្ទះខ្លួនឯងវិញម្ដង។ តោះមកមើលសួនបន្លែតារាដែលពេលនេះទទួលបានផលហើយ៖ – Advertisement – ប្រភព៖ Kapook

Read More

អ្នកស្រី  ស្រី  ណារុំ  ហៅកាត់ថា  Kru Rona បានផ្លាស់ប្តូរជិវិតយ៉ាងខ្លាំងរយៈពេលជិត២ឆ្នាំរកស៊ីលើជំនួញអនឡាញ

អ្នកស្រីបានសម្រេចរាល់គោលដៅក្នុងជិវិតគ្រប់យ៉ាង  មិនថាមានផ្ទះផ្ទាល់ខ្លួនតម្លៃមិនក្រោម  300,000 ដុល្លារ  ឡានទំនេីប  Luxus 570 តម្លៃខ្ទង់  250,000 ដុល្លារ  បូកបន្ថែមលុយក្នុងកុងធនាគារ  មិនក្រោម មួយលានដុល្លា  និងមាន  កេរ្តិ៍ឈ្មោះ និងមុខមាត់ក្នុងសង្គម  ។ មុននិងជោគជ័យក្នុងអាជីពផលិតផល  Online អ្នកស្រីបានរៀបរាប់ពីជិវិត ដ៏កំសត់ កាលពីមុន ចូលជាតំណាងចែកចាយ  ផលិតផល ម៉ែរួយ  អ្នកស្រីបានទៅសុីឈ្នួលនៅប្រទេសថៃរយះពេល  5ឆ្នាំ  ទាំងខ្លួននៅក្មេង ដែលបោះបង់ចោលការសិក្សារ ត្រឹមថ្នាក់ទី …

Read More

រ៉ាប៊ី បានថ្ងូរថានាងនៅតែមិនអាចរកសង្សារក្មេងមក…

រយៈពេលជិតកន្លះឆ្នាំទៅហើយដែលនាងផាន វីរ៉ាទី ហៅរ៉ាបី បានថ្ងូរថានាងនៅតែមិនអាចរកសង្សារក្មេងមកស្អំរបួសបេះដូងបាននោះទេ។ការវាចារបែបនេះធ្វើឲ្យគេមិនសូវមានការជឿរជាក់ចំពោះនាងរ៉ាប៊ី នោះទេព្រោះសម្អាងថានាងជាស្រីស្អាតម្នាក់រឿងអីរកតែក្ដឹបសង្សារ១ធ្វើថ្នាំមិនបាន? ប៉ុន្ដែតារាថោន នៅតែថ្ងូរថាពិតជាមិនអាចរកប្រុសក្មេងធ្វើសង្សារបានដូចចិត្តមែនតាំងពីនាងបានបែកបាក់សង្សាក្មេងម្នាក់កាលពីដើមឆ្នាំ២០២១មក។នាងថាកាលនៅជាមួយសង្សារក្មេងនោះមិនសូវត្រូវគ្នានោះទេនិងពេលខ្លះមានអារម្មណ៍ថាធុញ តែពេលបាត់បង់គេបែជាពិបាករកអ្នកផ្សេងជំនួសព្រោះបុរសដែលនាងចង់ផ្ញើរប្រាណនោះទាល់តែក្មេងស្អាត និងចេះថ្នាក់ថ្នមចិត្តនាងផងទើបអាចទៅរួច។រ៉ាប៊ី ថាការស្វែងរកមនុស្សប្រុសក្មេងសង្ហារហើយចិត្តស្មោះទៀតរឹតតែពិបាកដូចរាវម្ជុលក្នុងបាតសមុទ្រអីចឹង។ បើទោះជានាងរ៉ាប៊ី វាចារដោយតូចចិត្តថារកសង្សារជិត៥ខែមិបានសោះក្ដី តែនាងព្រមានប្រុសៗទាំងឡាយដែលចង់ញ៉ែនាងថារូបនាងមិនមែនចេះតែចិត្តងាយៗដែលគេញ៉ែបានៗនោះទេព្រោះប៉ៈនាងពិបាកបន្ដិចហើយ។រ៉ាប៊ី ថែមទាំងធ្វើឲ្យតាតា អស់សង្ឃឹមផងដែរតាមរយៈការតាំងចិត្តថាបើប្រុសចាស់ទោះជាមានលុយដុល្លារក្រាស់យ៉ាងណាក៍នាងមិនបេតីដែរព្រោះយកសង្សារប្រុសចាស់ធ្វើឲ្យនាងពិបាកបណ្ដើរឬមិនអាចបង្ហាញភាពផ្អែមល្ហែមដូចក្មេងនោះទេ។ រ៉ាប៊ី ស្ថិតក្នុងចំណោមតារាដែលស្នេហ៍តែប្រុសក្មេងមានដូចជានាងប៉ាច គីមមួយ,សុខ សោម៉ាវត្ដី  និងហ៊ិន ច័ន្ទនីរ័ត្ន  ជាដើម។ប៉ុន្ដែជុំវិញរឿងរ៉ាប៊ី ថាបេះដូងនាងមិនទាន់មានម្ចាស់ចិត្តថ្មីនេះអ្នកខ្លះថានាងនិយាយកុហក់ព្រោះនាងច្រៀង៣ឆ្នាំមានទ្រព្យក្នុងកណ្ដាប់ដៃមិនក្រោមកន្លះលានដុល្លារនោះទេក្នុងនោះមានដូចជាផ្ទះវីឡា១តម្លៃ១៥ម៉ឺនដុល្លារ,ផ្ទះ២ល្វែងតម្លៃជាង២០ម៉ឺនដុល្លារ ហើយនាងជិះរថយន្ដ៣គ្រឿងឆ្លាស់គ្នាគឺLexus Nx200t ,Starex និងLexus Rx300 ។គេថារ៉ាប៊ី មានទ្រព្យលឿនបែបនេះសង្ស័យតែនាងស្នេហ៍ក្មេងបាំងចាស់៕

Read More

តារា៣ដួង បន្ថែមអាជីពថ្មី ក្នុងរដូវកូវីដ

២ឆ្នាំជាប់គ្នា(២០១៩-២០២០)អ្នកសិល្បករជា​ច្រើនបានបាត់បង់ប្រាក់ចំណូលស្ទើតែទាំងស្រុងពីការច្រៀងសម្ដែងនិងថតភាពយន្ដព្រោះតែកូវីដ-១៩ទើបធ្វើឲ្យតារាខ្លះងាកមកបន្ថែមអាជីពថ្មីដើម្បីទប់ទល់កុំឲ្យប្រឈមជួបវិបត្តិសេដ្ឋកិច្ច។សម្រាប់ឆ្នាំ២០២១នេះទាំងអ្នកចម្រៀងនិងសម្ដែងនៅតែមិនអាចរកលុយបានដូចមុនទៀតព្រោះកូវីដ នៅតែមិនទាន់ស្ងាត់ទើបគេឃើញមានតារាល្បី៣ដួងបានបន្ថែមមុខរបរថ្មីក្រៅពីសិល្បៈហើយពេលនេះពួកគេបានក្លាយទៅជាថៅកែរៀងៗខ្លួន។ ១៖មាស សុខសោភាៈការបោះជំហ៊ានចូលផលិតកម្មរាម ដោយមើលរំលងផលិតកម្មហង្សមាសនិងGalaxyនោះមិនមែនជារឿងចៃដន្យនោះឡើយតែសុខសោភា ធ្លាប់ប្រាប់ថានាងទៅច្រៀងផងរកស៊ីផង។មិនយូប៉ន្មានសុខសោភា បានក្លាយទៅជាថៅកែស្រីលក់ផលិតផលមួយដោយនាងចំណាយទុនអស់រាបម៉ឺនដុល្លារដើម្បីបើកហាងនៅរដូវកូវីដនេះ បន្ថែមពីលើហាងកាហ្វេនៅក្រុងកំពង់សោម។ ថ្វីត្បិតតែចូលរាម ជាង៥ខែនេះសុខសោភា មិនទាន់មានបទចម្រៀងមួយបទណាផ្ទុះមែន ប៉ុន្ដែនាងហាក់រីករាយជាមួយមុខរបរថ្មីនិងមានកូនចៅហៅនាងថាជា”មេស្រីៗ”ទៀតផង។ប៉ុន្ដែសោភា ត្រូវខកចិត្តដោយសារតែនាងគ្រោងដឹកដៃស្វាមីអាណិកជនខ្មែរមកពីកាណាដាលោកគ្រូពេទ្យអ៊ឹត រ៉ាដា រៀបការនៅឆ្នាំ២០២១នេះត្រូវលើកពេលសារជាថ្មីម្ដងទៀតដោយសារតែកូវីដ បន្ទាប់ពីអាកខានរៀបការម្ដងរួចទៅហើយកាលពីឆ្នាំ២០០៩ ហេតុនេះបានជាមានការលើកឡើងថាសុខសោភា នៅតែមិនអាចធ្វើកូនក្រមុំមែនទែនបានដដែល។ ២៖ខាត់ សុឃីម ៖អ្នកនាងខាត់ សុឃីម ធ្លាប់លេចឮថាបានជំពាក់ប្រាក់ធនាគារច្រើនក្រោយចាញ់បោកក្រុមហ៊ុនអ៊ីណារីតា អស់លុយរាប់សែនដុល្លារ ប៉ុន្ដែអំឡុងប្រឈមវិបត្តិសេដ្ឋកិច្ចនេះស្រាប់តែសុឃីម បានបង្កើតមុខរបរថ្មីមួយចេញជារូបរាងនិងសម្ពោធស្ងាត់ៗទៀតផង។សុឃីម ធ្លាប់បញ្ចេញសារថានៅក្នុងបរិបទកូវីដ ផ្ទុះខ្លាំងនេះអ្នកសិល្បៈមិនអាចរងចាំតែមុខរបរមួយនេះទៀតបានទេត្រូវតែមានមុខរបរថ្មីថែមព្រោះកូវីដមិនដឹងថាចប់ពេលណាឡើយ។ដូចការប្រកាសមែនព្រោះសុឃីម បានក្លាយទៅជាថៅកែស្រីហាងរក្សារសម្រស់ដែលជាក្ដីសុបិន្ដរបស់នាងហើយនាងថាសមាជិកត្រកូលខាត់ទាំងអស់បានមកជួយនាងឲ្យកាន់តែរឹងមាំ។ខាត់ សុឃីម …

Read More

បងប្រុសថៅកែGalaxy ឧកញ៉ា ឡេង ប្រុស ឧបត្ថម្ភថវិកា ១០០លានរៀល និងត្រីខកំប៉ុង ១ពាន់កេស ជូនរដ្ឋបាលខេត្តកណ្តាល

(កណ្តាល)៖ លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស និងភរិយា បានចូលរួមឧបត្ថម្ភថវិកា ១០០,០០០,០០០រៀល និងត្រីខកំប៉ុង ១,០០០កេស ជូនរដ្ឋបាលខេត្តកណ្តាល ដេីម្បីផ្តល់ជូនពលរដ្ឋជួបការខ្វះខាតដោយសារ ការរាតត្បាតជំងឺកូវីដ១៩។ ថវិកា និងត្រីខកំប៉ុងត្រូវបានតំណាងរបស់ឧកញ៉ា ឡេង ប្រុស យកទៅប្រគល់ជូនលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ។ ខេត្តកណ្តាល ក៏ជាខេត្តមួយដែល បានរងការរាត ត្បាតខ្លាំងពីជំងឺកូវីដ១៩ ហើយអាជ្ញាធរបានដាក់ …

Read More

ស្រីស្អាតស៊ីន យូប៊ីន៖ បន្ដស្និតស្នេហ៍វ៉ៃហាំង

ភ្នំពេញ៖អតីតFreshie លេខ១កាលពីឆ្នាំ២០១៣នាងស៊ីន យូប៊ីន (ស្រីដែន)នៅតែបង្ហាញរូបកៀកកើយ​ជាមួយ​ប្រុសរូបសង្ហារ​លោកខាត់ វ៉ៃហាំង ដូចគូស្នេហ៍ពិតទោះជាមានការសង្ស័យថាស្រីស្រស់ប្រុសសង្ហារនេះលេងស្នេហា”ក្លែងក្លាយ”ព្រោះធាតុ​ពិតពួកគេមានម្ចាស់ចិត្តរៀងៗខ្លួនក្ដី។ ប៉ុន្ដែអ្នកគាំទ្រតារាសម្ដែងទាំងពីរចង់ឃើញ​ពួកគេក្លាយទៅជាគូស្នេហ៍មែន​ទែនដោយ​សម្អាង​ថាតារាទាំង២សាកសមគ្នា ទាំង ក្នុងនិងក្រៅឆាក។ដោយឡែកយូប៊ីន វិញធ្លាប់វាចារនៅមុខអ្នកកាសែត​ថានាងមិនទាន់​ចង់រៀបការនោះទេ ព្រោះនៅជាប់ភ្លើង ក្រហមនោះគឺការងារសិល្បៈមិនទាន់អាចបញ្ឈប់បាន តែនាងថាឃើញមិត្ត​ភក្ដិអ្នករួម​អាជីពមាន​គូនាងមានតែរំភើប អរជំនួស ពួកគេ។ចំណែកលោកវ៉ៃហាំង វិញកន្លងមកលោកធ្លាប់​អះអាថាលោកបាន​សម្ដែង​ភាព​យន្ដ​ជាដៃគូជាមួយយូប៊ីន ជាច្រើន រឿង ទើបមានការលេចឭនិងផ្គូផ្គងកើតឡើង។ ស៊ីន យូប៊ីន ជាតារាដែលជាប់កុងត្រាថតភាពយន្ដនៅប៉ុស្ដិ៍Pnnហើយនាងធ្លាប់លេចឭថាមានកូនលោកឧកញ៉ាមហា​សេ ដ្ឋីម្នាក់ដែលរកស៊ីផ្នែកសណ្ឋាគានិងជំនួញប្រេងសាំងតាមស្នេហាតាំងពីមុននាងលេងសិល្បៈស៊ប់ម្លេះ។តែយូប៊ីន មិនដែល ហ៊ានកៀកកើយបុរសចាយលុយដូចក្រដាសនោះម្ដងណាឡើយព្រោះនាងទៅណាតែជាមួយលោកវ៉ៃហាំង ទើបធ្វើឲ្យអ្នកខ្លះលើកឡើងថារឿងស្នេហាយូប៊ីន-វ៉ៃហាំង អាចនឹងទៅរួចព្រោះ”ស្នេហ៍មិនឈ្នះស្និត”នោះទេ។ ស៊ីន យូប៊ីន ទោះមិនមែនជាពិធីការិនីលេចធ្លោខ្លាំងមែនតែនាងអាចនិយាយMCបាន៤ភាសារគឺខ្មែរ,អង់គ្លេស ,ថៃ …

Read More