គួរឱ្យរន្ធត់! ទូក១គ្រឿងបានផ្ទុះឆេះនៅកោះរ៉ុង បណ្ដាលឱ្យមានអ្នករ.បួស និ ងស្លា.ប់ផងដែរ ព្រោះតែ…(មានវីដេអូស្តែងៗ)

ក្រុងព្រះសីហនុ៖ មានទូកមួយគ្រឿងបានឆាបឆេះជាអគ្គិភ័យខណៈកំពុងបើកបរក្នុងសមុទ្រ កោះរ៉ុង នៅវេលាម៉ោង១០និង ៣០ព្រឹក ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំណុចចន្លោះផែសហគមន៍ភូមិដេីមថ្កូវ​ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ ។បើតាមសមត្ថកិច្ចបានឲ្យដឹងថា ទូកដែលឆេះនេះជាទូកដឹកបន្លែ​ មានទំហំទទឹង៣.៤ម៉ែត្រ​បណ្តោយ១៣ម៉ែត្រ​ ម៉ាស៊ីន១៣០សេស​។

សមត្ថកិច្ចបានឲ្យដឹងបន្តថា ហេតុការណ៍នេះបានបណ្តាលឲ្យមនុស្សម្នាក់ស្លា.ប់ ឈ្មោះហ៊ីង​ ស្រស់​ ភេទស្រី​ អាយុ៥០ឆ្នាំ​ រស់នៅភូមិដេីមថ្កូវ​ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង​ និងរ.ង.បួ.សចំនួន០៦នាក់​ ក្នុងនោះរ.បួ.ស.ធ្ង.ន់ម្នាក់ជាអ្នកបើកបរទូក។

រីឯម្ចាស់ទូកឈ្មោះ រត្ន័​ ឧត្តម​ ភេទប្រុស​ អាយុ២៦​ ឆ្នាំ​ ទីលំនៅបច្ចុប្ប​ន្នភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ​។បើយោងតាមការបំភ្លឺប្រាប់សមត្ថកិច្ចពីអ្នកបើកបរទូក​​ ​ឲ្យដឹងថានៅលេីទូកមានមនុស្សចំនួន១១នាក់​

ស្រី០៥នាក់ មានទាំងមនុស្សចាស់និងក្មេងតូចផង បានចេញដំណេីពីផែសហគមន៍ភូមិដេីមថ្កូវ​ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ឆ្ពោះទៅផែ៥២​ ក្នុងសង្កាត់១​ ក្រុងព្រះសីហនុ​ ​ លុះដល់កន្លែងកេីតហេតុ​ ម៉ាស៊ីនបានធ្លាយទុយោប្រេង​

ប៉ះនឹងបំពង់ស៊ីម៉ាំងម៉ាស៊ីនទូកបណ្តាលឲ្យមានភ្លេីងឆាបឆេះ​ជាអគ្គិភ័យ ក្រោយមកទូកក៍បានចូលក្នុងសមុទ្រ។យ៉ាងណាក្រោយពេលកើតហេតុភ្លាមៗក៏មានការជួយសង្គ្រោះ ពីអូបរ័ល្បឿនលឿនដែលនៅជិតដឹកជញ្ជូនជនរងគ្រោះមកកាន់ដីគោក និងការជួយសង្គ្រោះពីសមត្ថកិច្ច និងប្រជា ពលរដ្ឋបន្ថែមទៀត នាំយកអ្នក រ.ង.របួ.សមក ម.ន្ទីរពេ.ទ្យ៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ដើម្បីចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *