ដំណឹងល្អ! ជើងហោះហើររវាងហុងកុង-ភ្នំពេញ នឹងចាប់ផ្តើមដំណើរការឡើងវិញ នៅចុងខែ…

(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific បានប្រកាសពីការចាប់ផ្តើមដំណើរការជើងហោះរបស់ខ្លួនឡើងវិញ រវាងទីក្រុងហុងកុង ប្រទេសចិន និងរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមការប្រកាស លើគេហទំព័រផ្លូវការ របស់ក្រុមហ៊ុន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ។

ការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ មានរយៈពេល២សប្តាហ៍មួយជើង រវាងទីក្រុងហុងកុង និងរាជធានីភ្នំពេញ។ លោក ជា អូន រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា សូមស្វាគមន៍ចំពោះការដំណើរការជើងហោះហើរ ឡើងវិញនេះ។

/ /

លោកថា ការដំណើរការឡើងវិញនេះ ភាគច្រើនជាជើងហោះហើរ ដើម្បីដឹកជញ្ជូនទំនិញ (Cargo) ប៉ុណ្ណោះ សម្រាប់ការដឹកជញ្ជូនភ្ញៀវ នៅមានកម្រិតតិចតូចបំផុត ដោយសារការរីករាលនៃជំងឺកូវីដ១៩ និងការរឹតត្បិតការចេញចូល របស់បណ្តាប្រទេស នៅលើពិភពលោក។

លោករដ្ឋលេខាធិការបញ្ជាក់ទៀតថា ការហោះហើរនេះក៏ដើម្បីកុំឲ្យយន្តហោះទុកចោលយូរ ដែលអាចនឹងមានបញ្ហាខូចខាត ហើយអ្នកបើកបរយន្តហោះក៏ដូចគ្នាដែរ ដាច់ខាតត្រូវឲ្យមានការហោះហើរ យ៉ាងហោច៣ខែម្តង ដើម្បីរក្សានូវអាជ្ញាប័ណ្ណហោះហើររបស់ពួកគេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Leave a Reply

Your email address will not be published. Required fields are marked *