ព្រលានយន្ដហោះរបស់កម្ពុជាសម្រេចការសាងសង់ជិត១៩%ហើយ​ ដែលមានតម្លៃ ១,៥០០លានដុល្លារ

ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដែលមានទីតាំងស្ថិត នៅស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល គិតមកដល់ពេលនេះការសាងសង់សម្រេចបានជិត១៩ភាគរយហើយ។ នេះបើតាមការលើកឡើងរបស់លោក ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលត្រូវបានចុះផ្សាយដោយក្រសួងព័ត៌មាននៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ។

ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថាបាន​បញ្ជាក់​ថា​ « អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បើយើងគិតឱ្យត្រឹមត្រូវទៅ គឺសម្រេចបានជាង១៨ភាគរយហើយ ប៉ុន្តែសម្រាប់ការវាស់ វែងនេះ គឺជាការវាស់វែងតាមវិជ្ជាជីវៈ ហើយនឹងតាមក្បួនដែលមានការទទួលស្គាល់ពីក្រុមហ៊ុនសាងសង់ ដូច្នេះគឺគាត់សម្រេចបានចំនួន១៨,៩ ភាគរយ »។

ឯកឧត្ដមបន្តថា នៅពេលដែលព្រលានយន្តហោះអន្តរ ជាតិភ្នំពេញថ្មីសាងសង់រួច រាល់ហើយនោះ ព្រលាននេះនឹងជួយលើកមុខមាត់ប្រទេសកម្ពុជា ទាំងវិស័យអាកាស ចរណ៍ ទាំងវិស័យពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ជាពិសេសរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី សាងលើផ្ទៃដីសរុបចំនួន២៦០០ហិកតា ដែលគម្រោងសាងសង់នេះមាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់រួចរាល់នៅឆ្នាំ២០២៣ខាង មុខ អាចទទួលអ្នកដំណើរបានប្រមាណ១៣លាននាក់ក្នុងមួយឆ្នាំ។ ដំណាក់កាលទី២នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលបានអ្នក ដំណើរប្រមាណជា៣០លាននាក់ក្នុង១ឆ្នាំ និងក្នុងដំណាក់ កាលចុងក្រោយនឹងបញ្ចប់នៅឆ្នាំ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់៥០ លាននាក់ក្នុងមួយឆ្នាំ ដែលវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារសហអាមេរិកដោយក្រុមហ៊ុន OCIC ៕

Leave a Reply

Your email address will not be published. Required fields are marked *